ព្រះត្រៃបិដក ភាគ ៤៥
ត្រូវសេព មនោកម្មបែបនេះ មិនត្រូវសេពទេ ការចិញ្ចឹមជីវិតបែបនេះ ត្រូវសេព ការចិញ្ចឹមជីវិតបែបនេះ មិនត្រូវសេពទេ ស្រុកនិគមបែបនេះ ត្រូវសេព ស្រុកនិគមបែបនេះ មិនត្រូវសេពគប់ទេ។ ម្នាលភិក្ខុ មួយទៀត ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាធម្មិកធម្មរាជ។បេ។ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុនី ... ចំពោះឧបាសក ... ចំពោះឧបាសិកាថា កាយកម្មបែបនេះ ត្រូវសេព កាយកម្មបែបនេះ មិនត្រូវសេពទេ។បេ។ ស្រុកនិគមបែបនេះ ត្រូវសេព ស្រុកនិគមបែបនេះ មិនត្រូវសេពទេ។ ម្នាលភិក្ខុ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាធម្មិកធម្មរាជនោះឯង។បេ។ យកធម៌ជាធំ លុះចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុនី … ចំពោះឧបាសក … ចំពោះឧបាសិការួចហើយ ទើបញុំាងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌តែមួយយ៉ាង ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
ID: 636853868504131794
ទៅកាន់ទំព័រ៖