ព្រះត្រៃបិដក ភាគ ៤៥

 [​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជា​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​ទ្រង់​ប្រថាប់​ក្នុង​ទិស​ឯ​ណាៗ​ ​ក៏​រមែង​ប្រថាប់​តែ​ក្នុង​ដែន​ ​របស់​ព្រះអង្គ​ដដែល​។​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជា​ជា​ក្សត្រិយ៍​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក្នុង​លោក​នេះ​ ​ទ្រង់​មាន​ព្រះ​ជាតិ​ដ៏​ល្អ​ ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​ព្រះមាតា​ ​និង​ព្រះបិតា​ ​ប្រសូត​ចាក​ព្រះ​គភ៌​ ​ដ៏​បរិសុទ្ធ​ ​អំពី​ដំណ​នៃ​អយ្យកោ​ ​និង​អយ្យិកា​ ​ជា​គំរប់​ ​៧​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ព្រះ​ជាតិ​បាន​ ​១​ ​ព្រះអង្គ​ជា​ស្តេច​ស្តុកស្តម្ភ​ ​មាន​ព្រះរាជទ្រព្យ​ច្រើន​ ​មាន​ភោគ​សម្បត្តិ​ច្រើន​ ​មាន​ឃ្លាំង​ ​និង​ជង្រុក​ដ៏​បរិបូណ៌​ ​១​ ​ព្រះអង្គ​មាន​រេហ៍ពល​ ​ប្រកបដោយ​ចតុរង្គសេនា​ ​ដែល​អាច​ស្តាប់​បង្គាប់​ ​ធ្វើតាម​ព្រះរាជ​ឱវាទ​ ​១​ ​បរិនាយក​រត​ន៍​ ​នៃ​ព្រះអង្គ​ ​ជា​អ្នកប្រាជ្ញ​វាងវៃ​ ​មាន​ប្រាជ្ញា​ ​អង់អាច​ ​តែង​គិតឃើញ​ប្រយោជន៍​ ​ដែល​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​១​ ​ធម៌​ទាំង​ ​៤​ ​យ៉ាងនេះ​ឯង​ ​រមែង​ញុំា​ងយ​សប​រិ​វារ​ ​របស់​ក្សត្រិយ៍​នោះ​ ​ឲ្យ​ចាស់​ក្លា​។​ ​ព្រះរាជា​នោះ​ ​ប្រកបដោយ​ធម៌​ ​ដែល​មានយស​បរិវារ​ ​ជា​គំរប់​ ​៥​ ​នេះ​ ​ទ្រង់​ប្រថាប់​ក្នុង​ទិស​ឯ​ណាៗ​ ​រមែង​ប្រថាប់​តែ​ក្នុង​ដែន​របស់​ព្រះអង្គ​ដដែល​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636853868736505085
ទៅកាន់ទំព័រ៖