ព្រះត្រៃបិដក ភាគ ៤៥

​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ដំណើរ​នុ៎ះឯង​ ​ជា​ទំនៀម​របស់​បុគ្គល​ទាំងឡាយ​ ​ដែល​មានជ័យ​ជំនះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ក៏​ដូច្នោះ​ដែរ​ ​ស្ថិតនៅ​ក្នុង​ទិស​ឯ​ណាៗ​ ​រមែង​ស្ថិតនៅ​ ​ដោយ​វិមុត្តិ​ចិត្ត​តែមួយ​យ៉ាង​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​។​បេ​។​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ដូចជា​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​បរិបូណ៌​ដោយ​ព្រះ​ជាតិ​ ​១​ ​ជា​អ្នកចេះដឹង​ច្រើន​។​បេ​។​ ​ជា​អ្នក​មុត​ធ្លុះ​ដោយ​ទិដ្ឋិ​ ​ដូច​ព្រះរាជា​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ជា​ស្តេច​ស្តុកស្តម្ភ​ ​មាន​ព្រះរាជទ្រព្យ​ច្រើន​ ​មាន​ភោគ​សម្បត្តិ​ច្រើន​ ​មាន​ឃ្លាំង​ ​និង​ជង្រុក​បរិបូណ៌​ ​១​ ​មាន​សេចក្តី​ព្យាយាម​ប្រារព្ធ​ ​ដើម្បី​លះបង់​នូវ​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​ញ៉ាំង​កុសលធម៌​ ​ឲ្យ​កើតឡើង​ ​ជា​អ្នកមាន​កំឡាំង​ចិត្ត​ ​មាន​សេចក្តី​ខ្មីឃ្មាត​ដ៏​មាំ​ ​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ដូចជា​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​កំឡាំង​ ​១​ ​ជា​អ្នកមាន​ប្រាជ្ញា​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636853868932396289
ទៅកាន់ទំព័រ៖