ព្រះត្រៃបិដក ភាគ ៤៥
ប្រកបដោយប្រាជ្ញា ជាគ្រឿងកំណត់ដឹង នូវការកើត និងការរលត់ ជាប្រាជ្ញាដ៏ប្រសើរ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃ ដូចជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់បរិបូណ៌ ដោយបរិនាយករតនៈ ១ ធម៌ទាំង ៤ យ៉ាងនេះឯង រមែងញ៉ាំងវិមុត្តិ របស់ភិក្ខុនោះ ឲ្យចាស់ក្លា ១។ ភិក្ខុនោះ ប្រកបដោយធម៌ មានវិមុត្តិ ជាគំរប់ ៥ នេះ នៅក្នុងទិសឯណាៗ រមែងស្ថិតនៅ ដោយវិមុត្តិចិត្តតែមួយយ៉ាង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនុ៎ះឯង ជាទំនៀមរបស់ភិក្ខុ ដែលមានចិត្តរួចស្រឡះ ចាកកិលេស។
[៣៥] ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ ប្រកបដោយអង្គ ៥ យ៉ាង តែងប្រាថ្នានូវរាជ្យ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេក ជាព្រះរាជកុមារ មានព្រះជាតិដ៏ល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីដំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិបាន ១ ព្រះអង្គមានព្រះរូបល្អ
ID: 636853869134707861
ទៅកាន់ទំព័រ៖