ព្រះត្រៃបិដក ភាគ ៤៥
គួររមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីវណ្ណល្អក្រៃលែង ១ ព្រះអង្គជាទីស្រលាញ់ សព្វព្រះរាជហឫទ័យ នៃព្រះមាតាព្រះបិតា ១ ជាទីស្រលាញ់ ជាទីគាប់ចិត្ត របស់អ្នកនិគម អ្នកជនបទ ១ ហេតុជាទីកើត នៃសិល្បសាស្រ្តឯណា សម្រាប់ខត្តិយរាជទាំងឡាយដែលបានមុទ្ធាភិសេកហើយ ទោះជាសិល្ប: ខាងដំរីក្តី សេះក្តី រថក្តី ធ្នូក្តី ព្រះអង្គជាអ្នកសិក្សាឥតមានទើសទាល់ ក្នុងសិល្បសាស្រ្តនោះ ១។ ព្រះរាជបុត្រច្បងនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា ខ្លួនអញហ្នឹងឯង មានជាតិដ៏ល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចេញចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីដំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបាន ព្រោះហេតុអ្វី អញនឹងមិនប្រាថ្នានូវរាជ្យ អញហ្នឹងឯង ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ អញជាទីស្រលាញ់ ពេញចិត្ត នៃព្រះមាតា និងព្រះបិតា ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ អញជាទីស្រលាញ់ ជាទីគាប់ចិត្ត នៃអ្នកនិគម អ្នកជនបទ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ ហេតុជាទីកើត នៃសិល្បសាស្ត្រឯណា សម្រាប់ខត្តិយរាជទាំងឡាយ ដែលបានមុទ្ធាភិសេកហើយ ទោះជាសិល្ប: ខាងដំរីក្តី សេះក្តី រថក្តី ធ្នូក្តី
ID: 636853869323278646
ទៅកាន់ទំព័រ៖