ព្រះត្រៃបិដក ភាគ ៤៥

​អញ​ជា​អ្នក​សិក្សា​ឥតមាន​ទើសទាល់​ ​ក្នុង​សិល្ប​សាស្រ្ត​នោះ​ ​ព្រោះ​ហេតុអ្វី​ ​អញ​មិន​ប្រាថ្នា​នូវ​រាជ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជបុត្រ​ច្បង​ ​របស់​ព្រះ​ខត្តិយ​រាជ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ជា​ព្រះរាជ​កុមារ​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រាថ្នា​នូវ​រាជ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ក៏​ដូច្នោះ​ដែរ​ ​តែង​ប្រាថ្នា​ ​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សទ្ធា​ ​ជឿ​ពោធិញ្ញាណ​របស់​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​។​ ​បេ​។​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​វិល​មកកាន់​ត្រៃភព​ទៀត​ ​១​ ​ជា​អ្នកមាន​អាពាធ​តិច​ ​មានទុក្ខ​តិច​ ​ប្រកបដោយ​តេជោធាតុ​ចាស់​ល្មម​ ​មិន​ត្រជាក់​ពេក​ ​មិន​ក្តៅ​ពេក​ ​យ៉ាង​កណ្តាល​ ​គួរ​ដល់​សេចក្តី​ព្យាយាម​ ​១​ ​មិនជា​អ្នកលេង​បោក​ប្រាស​ ​មិន​មាន​មាយា​ ​ជា​អ្នកធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​ខ្លួន​ ​គួរ​តាម​សេចក្តី​ពិត​ ​ក្នុង​សំណាក់​សាស្តា​ ​ឬ​ក្នុង​សំណាក់​ ​នៃ​សព្រហ្មចារី​ទាំងឡាយ​ ​ដែល​ជា​អ្នកចេះដឹង​ ​១​ ​ជា​បុគ្គល​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​ញុំាង​កុសលធម៌​ ​ឲ្យ​ដុះដាល​ឡើង​ ​ជា​បុគ្គល​មាន​កំឡាំង​ចិត្ត​ ​មាន​សេចក្តី​សង្វាត​ដ៏​មាំ​ ​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​១
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636853869487108017
ទៅកាន់ទំព័រ៖