ព្រះត្រៃបិដក ភាគ ៤៥

​ព្រោះ​ហេតុអ្វី​ ​អញ​មិន​ប្រាថ្នា​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​អញ​ជា​អ្នកមាន​ប្រាជ្ញា​។​បេ​។​ ​ជា​ប្រាជ្ញា​ធ្វើ​កង​ទុក្ខ​ ​ឲ្យ​ដល់​នូវ​ការ​អស់​ទៅ​ ​ដោយ​ប្រពៃ​ ​ព្រោះ​ហេតុអ្វី​ ​អញ​មិន​ប្រាថ្នា​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រាថ្នា​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​
 [​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជបុត្រ​ច្បង​ ​របស់​ព្រះ​ខត្តិយ​រាជ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​រមែង​ប្រាថ្នា​ ​នូវ​ឧបរាជ្យ​ ​(​ភាពជា​ស្តេច​បន្ទាប់​)​។​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ព្រះរាជបុត្រ​ច្បង​ ​របស់​ព្រះ​ខត្តិយ​រាជ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ជា​ព្រះរាជ​កុមារ​ ​មាន​ព្រះ​ជាតិ​ដ៏​ល្អ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​ព្រះមាតា​ ​និង​ព្រះបិតា​ ​ប្រសូត្រ​ចាក​ព្រះ​គភ៌​ ​ដ៏​បរិសុទ្ធ​ ​អំពី​តំណ​នៃ​អយ្យកោ​ ​និង​អយ្យិកា​ ​ជា​គំរប់​ ​៧​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ព្រះ​ជាតិ​បាន​ ​១​ ​មាន​ព្រះ​រូបល្អ​ ​គួរ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​ព្រះ​ឆវីវណ្ណ​ល្អ​ក្រៃលែង​ ​១​ ​ជាទីស្រឡាញ់​ ​គាប់​ព្រះហឫទ័យ​ ​របស់​ព្រះមាតា​ព្រះបិតា​ ​១​ ​ជាទីស្រឡាញ់​ ​ពេញចិត្ត​ ​របស់​ពួក​ពល​ ​១​ ​ជា​អ្នកប្រាជ្ញ​ ​ឈ្លាសវៃ​ ​មាន​ប្រាជា្ញ​អង់អាច​ ​ៗ​ ​គិតឃើញ​នូវ​ប្រយោជន៍​ ​ដែល​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​១​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636853869911092267
ទៅកាន់ទំព័រ៖