ព្រះត្រៃបិដក ភាគ ៤៥

​ជា​ប្រាជ្ញា​ធ្វើ​កង​ទុក្ខ​ ​ឲ្យ​ដល់​នូវ​ការ​អស់​ទៅ​ ​ដោយ​ប្រពៃ​បាន​ ​ព្រោះ​ហេតុអ្វី​ ​អញ​មិន​ប្រាថ្នា​ ​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រាថ្នា​ ​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​
 [​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ ​៥​ ​ពួក​នេះ​ ​ក្នុង​វេលា​រាត្រី​ ​រមែង​ដេកលក់​តិច​ ​ភ្ញាក់​រលឹក​ច្រើន​។​ ​ជន​ ​៥​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​ស្រី​ដែល​មានប្រាថ្នា​ ​ចំពោះ​បុរស​ ​(​ដោយ​អសទ្ធម្ម​)​ ​ក្នុង​វេលា​រាត្រី​ ​រមែង​ដេកលក់​តិច​ ​ភ្ញាក់​រលឹក​ច្រើន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ដែល​មានប្រាថ្នា​ ​ចំពោះ​ស្រី​ ​(​ដោយ​អសទ្ធម្ម​)​ ​ក្នុង​វេលា​រាត្រី​ ​រមែង​ដេកលក់​តិច​ ​ភ្ញាក់​រលឹក​ច្រើន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចោរ​ដែល​ប្រាថ្នា​កាន់​យក​ ​(​ទ្រព្យរបស់​គេ​)​ ​ក្នុង​វេលា​រាត្រី​ ​ដេកលក់​តិច​ ​ភ្ញាក់​រលឹក​ច្រើន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជា​ខ្វល់ខ្វាយ​ ​ក្នុង​រាជកិច្ច​ ​ក្នុង​វេលា​រាត្រី​ ​ផ្ទំ​លក់​តិច​ ​ភ្ញាក់​រលឹក​ច្រើន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មានប្រាថ្នា​ ​ដើម្បី​អស់​សញ្ញោជនៈ​ ​(​ព្រះនិព្វាន​)​ ​ក្នុង​វេលា​រាត្រី​ ​ដេកលក់​តិច​ ​ភ្ញាក់​រលឹក​ច្រើន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ ​៥​ ​ពួក​នេះឯង​ ​ក្នុង​វេលា​រាត្រី​ ​ដេកលក់​តិច​ ​ភ្ញាក់​រលឹក​ច្រើន​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636853870453193274
ទៅកាន់ទំព័រ៖