ព្រះត្រៃបិដក ភាគ ៤៥

 [​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​ជា​សត្វ​បានតែ​ខាង​ស៊ី​អាហារ​ផង​ ​វាតទី​ឱកាស​ផង​(​១​)​ ​ជម្រះ​សំអាត​អាចម៍​ ​(​ត្រង់​ឱកាស​នោះ​)​ ​ផង​ ​កាន់​យក​ស្លាក​ផង​(​២​)​ ​តែ​ដល់​នូវ​ការរាប់​ថា​ ​ជា​ដំរី​ ​ដ៏​ប្រសើរ​របស់​ស្តេច​ដែរ​។​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ ​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ជា​សត្វ​មិន​អត់ធន់​នឹង​រូប​ ​១​ ​មិន​អត់ធន់​នឹង​សំឡេង​ ​១​ ​មិន​អត់ធន់​នឹង​ក្លិន​ ​១​ ​មិន​អត់ធន់​នឹង​រស​ ​១​ ​មិន​អត់ធន់​នឹង​ផ្សព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ ​ដ៏​ប្រសើរ​របស់​ស្តេច​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​សត្វ​បានតែ​ខាង​ស៊ី​អាហារ​ផង​ ​វាតទី​ឱកាស​ផង​ ​ជម្រះ​សំអាត​អាចម៍​ ​(​ត្រង់​ទី​ឱកាស​នោះ​)​ ​ផង​ ​ទទួលយក​ស្លាក​ផង​ ​តែ​ដល់​នូវ​ការរាប់​ថា​ ​ជា​ដំរី​ ​ដ៏​ប្រសើរ​របស់​ស្តេច​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ក៏​ដូច្នោះ​ដែរ​ ​ជា​អ្នក​បានតែ​ខាង​បរិភោគ​ ​នូវ​ចង្ហាន់​ផង​ ​ផ្សាយ​នូវ​ឱកាស​ផង​ ​ដុសខាត់​នូវ​តាំង​ផង​ ​កាន់​យក​នូវ​ស្លាក​ផង​ ​តែ​ដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​ដែរ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​
​(​១​)​ ​វាតទី​ទុកឲ្យ​ទូលាយ​ ​ត្រង់កន្លែង​ដែល​ខ្លួន​ឈរ​ ​ធ្វើឲ្យ​ចង្អៀត​ដល់​ដំរី​ឯទៀត​។​ ​(​២​)​ ​អាច​ចុះបញ្ជី​រាប់​ចំនួន​ដំរី​ថា​ ​ដំរី​ប៉ុណ្ណេះ​ប៉ុណ្ណោះ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636853870744139915
ទៅកាន់ទំព័រ៖