ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​អត់ធន់​នឹង​រូប​ ​១​ ​មិន​អត់ធន់​នឹង​សំឡេង​ ​១​ ​មិន​អត់ធន់​នឹង​ក្លិន​ ​១​ ​មិន​អត់ធន់​នឹង​រស​ ​១​ ​មិន​អត់ធន់​នឹង​ផ្សព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​បានតែ​ខាង​បរិភោគ​ចង្ហាន់​ផង​ ​ផ្សាយ​ឱកាស​ផង​ ​ដុសខាត់​នូវ​តាំង​ផង​ ​កាន់​យក​នូវ​ស្លាក​ផង​ ​តែ​ដល់​នូវ​ការរាប់​ថា​ ​ជា​ភិក្ខុ​ដែរ​។​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​មិន​គួរ​ជា​រាជយាន​ ​មិន​សមជា​រាជបម្រើ​ ​មិនដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ស្តេច​បាន​ឡើយ​។​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ជា​សត្វ​មិន​អត់ធន់​នឹង​រូប​ ​១​ ​មិន​អត់ធន់​នឹង​សំឡេង​ ​១​ ​មិន​អត់ធន់​នឹង​ក្លិន​ ​១​ ​មិន​អត់ធន់​នឹង​រស​ ​១​ ​មិន​អត់ធន់​នឹង​ផ្សព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​មិន​អត់ធន់​នឹង​រូប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​សង្រ្គាម​ ​បានឃើញ​ពួក​ពលដំរី​ក្តី​ ​ឃើញ​ពួក​ពលសេះ​ក្តី​ ​ឃើញ​ពួក​ពល​រថ​ក្តី​ ​ឃើញ​ពួក​ពលថ្មើរជើង​ក្តី​ ​ក៏​ក្រាប​ក្រាញ​ ​មិន​រុលទៅមុខ​ ​មិន​ហ៊ាន​ចុះ​កាន់​សង្រ្គាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​មិន​អត់ធន់​នឹង​រូប​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636853870934740817
ទៅកាន់ទំព័រ៖