ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​មិន​អត់ធន់​នឹង​សំឡេង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​សង្រ្គាម​ ​បានឮ​សូរ​សន្ធឹក​ដំរី​ក្តី​ ​ឮសូរ​សន្ធឹក​សេះ​ក្តី​ ​ឮសូរ​សន្ធឹក​រថ​ក្តី​ ​ឮសូរ​សន្ធឹក​ពលថ្មើរជើង​ក្តី​ ​ឮសូរ​កងរំពង​ ​នៃ​ស្គរ​តូច​ ​ស្គរធំ​ ​ស័ង្ខ​ ​ស្គរ​សឹក​សង្រ្គាម​ក្តី​ ​ក៏​ក្រាប​ក្រាញ​ ​មិន​រុលទៅមុខ​ ​មិន​ហ៊ាន​ចុះ​កាន់​សង្រ្គាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​មិន​អត់ធន់​នឹង​សំឡេង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​មិន​អត់ធន់​នឹង​ក្លិន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​សង្រ្គាម​ ​បាន​ធុំក្លិន​មូត្រ​លាមក​ ​របស់​ដំរី​ដែល​មាន​ជាតិ​ខ្ពង់ខ្ពស់​ ​ធ្លាប់ចុះស្នាម​ ​ក្នុង​សង្រ្គាម​របស់​ស្តេច​ដទៃ​ ​ក៏​ក្រាប​ក្រាញ​ ​មិន​រុលទៅមុខ​ ​មិន​ហ៊ាន​ចុះ​កាន់​សង្រ្គាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​មិន​អត់ធន់​នឹង​ក្លិន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​មិន​អត់ធន់​នឹង​រស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​សង្រ្គាម​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636853871105570587
ទៅកាន់ទំព័រ៖