ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​អត់ធន់​នឹង​រូប​ ​១​ ​មិន​អត់ធន់​នឹង​សំឡេង​ ​១​ ​មិន​អត់ធន់​នឹង​ក្លិន​ ​១​ ​មិន​អត់ធន់​នឹង​រស​ ​១​ ​មិន​អត់ធន់​នឹង​ផ្សព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​មិន​អត់ធន់​នឹង​រូប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឃើញ​រូប​ដោយ​ភ្នែក​ ​រមែង​ត្រេកអរ​ ​ក្នុង​រូប​ដែល​គួរ​ត្រេកអរ​ ​មិន​អាច​ដំ​កល់​ចិត្ត​ឲ្យ​នឹង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​អត់ធន់​នឹង​រូប​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​អត់ធន់​នឹង​សំឡេង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឮ​សំឡេង​ដោយ​ត្រចៀក​ ​រមែង​ត្រេកអរ​ក្នុង​សំឡេង​ ​ដែល​គួរ​ត្រេកអរ​ ​មិន​អាច​ដំ​កល់​ចិត្ត​ឲ្យ​នឹង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​អត់ធន់​នឹង​សំឡេង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​អត់ធន់​នឹង​ក្លិន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធុំក្លិន​ដោយ​ច្រមុះ​ ​រមែង​ត្រេកអរ​ក្នុង​ក្លិន​ ​ដែល​គួរ​ត្រេកអរ​ ​មិន​អាច​ដំ​កល់​ចិត្ត​ឲ្យ​នឹង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​អត់ធន់​នឹង​ក្លិន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​អត់ធន់​នឹង​រស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​លិទ្ធ​ភ្លក្ស​រស​ ​ដោយ​អណ្តាត​ ​រមែង​ត្រេកអរ​ក្នុង​រស​ដែល​គួរ​ត្រេកអរ​ ​មិន​អាច​ដើម្បី​ដំ​កល់​ចិត្ត​ឲ្យ​នឹង​បាន​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636853871452530432
ទៅកាន់ទំព័រ៖