ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​អត់ធន់​នឹង​រស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​អត់ធន់​នឹង​ផ្សព្វ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ពាល់ត្រូវ​នូវ​ផ្សព្វ​ដោយ​កាយ​ ​រមែង​ត្រេកអរ​ក្នុង​ផ្សព្វ​ ​ដែល​គួរ​ត្រេកអរ​ ​មិន​អាច​ដំ​កល់​ចិត្ត​ឲ្យ​នឹង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​អត់ធន់​នឹង​ផ្សព្វ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​ទទួល​នូវ​ទាន​ ​ដែលគេ​នាំមក​បូជា​ ​មិន​គួរ​ទទួល​នូវ​វត្ថុ​ ​ដែលគេ​រៀបចំ​ដើម្បី​ភ្ញៀវ​ ​មិន​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​មិន​គួរ​គេ​ធ្វើ​អញ្ជលិកម្ម​ ​មិនមែន​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​ទើប​គួរ​ជា​រាជយាន​ ​គួរ​ជា​រាជបម្រើ​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ស្តេច​បាន​។​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ជា​សត្វ​អត់ធន់​នឹង​រូប​ ​១​ ​អត់ធន់​នឹង​សម្លេង​ ​១​ ​អត់ធន់​នឹង​ក្លិន​ ​១​ ​អត់ធន់​នឹង​រស​ ​១​ ​អត់ធន់​នឹង​ផ្សព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​អត់ធន់​នឹង​រូប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​សង្រ្គាម​ ​បានឃើញ​ពួក​ពលដំរី​ក្តី​ ​ឃើញ​ពួក​ពលសេះ​ក្តី​ ​ឃើញ​ពួក​ពល​រថ​ក្តី​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636853871620190022
ទៅកាន់ទំព័រ៖