ព្រះត្រៃបិដក ភាគ ៤៥

​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​អត់ធន់​នឹង​រូប​ ​១​ ​អត់ធន់​នឹង​សំឡេង​ ​១​ ​អត់ធន់​នឹង​ក្លិន​ ​១​ ​អត់ធន់​នឹង​រស​ ​១​ ​អត់ធន់​នឹង​ផ្សព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នក​អត់ធន់​នឹង​រូប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឃើញ​រូប​ ​ដោយ​ភ្នែក​ ​មិន​ត្រេកអរ​ ​ក្នុង​រូប​ដែល​គួរ​ត្រេកអរ​ ​អាច​ដំ​កល់​ចិត្ត​ឲ្យ​នឹង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អត់ធន់​នឹង​រូប​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អត់ធន់​នឹង​សំឡេង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឮ​នូវ​សម្លេង​ដោយ​ត្រចៀក​ ​មិន​ត្រេកអរ​ ​ក្នុង​សំឡេង​ដែល​គួរ​ត្រេកអរ​ ​អាច​ដំ​កល់​ចិត្ត​ឲ្យ​នឹង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អត់ធន់​នឹង​សំឡេង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អត់ធន់​នឹង​ក្លិន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ធុំក្លិន​ដោយ​ច្រមុះ​ ​មិន​ត្រេកអរ​ ​ក្នុង​ក្លិន​ដែល​គួរ​ត្រេកអរ​ ​អាច​ដំ​កល់​ចិត្ត​ឲ្យ​នឹង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឲ្យ​អត់ធន់​នឹង​ក្លិន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អត់ធន់​នឹង​រស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636853872133389375
ទៅកាន់ទំព័រ៖