ព្រះត្រៃបិដក ភាគ ៤៥
ទោះបីខ្លួនធ្លាប់ធ្វើក្តី មិនធ្លាប់ធ្វើក្តី ក៏ខំផ្ចិតផ្ចង់យកចិត្តទុកដាក់នឹងការណ៍នោះ ប្រមូលការណ៍ទាំងអស់ដោយចិត្ត ហើយផ្ទៀងត្រចៀកស្តាប់ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វ (ប្រសប់) ខាងការស្តាប់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វសម្លាប់ (សត្រូវ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម រមែងសម្លាប់ដំរីខ្លះ សម្លាប់ទម័កដំរីខ្លះ សម្លាប់សេះខ្លះ សម្លាប់អ្នកជិះសេះខ្លះ បៀតបៀនរថខ្លះ សម្លាប់អ្នកបររថខ្លះ សម្លាប់ពលថ្មើរជើងខ្លះ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វសម្លាប់ (សត្រូវ) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វចេះរក្សាខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម រមែងរក្សាកាយខាងមុខ រក្សាកាយខាងក្រោយ រក្សាជើងខាងមុខ រក្សាជើងខាងក្រោយ រក្សាក្បាល រក្សាត្រចៀក រក្សាភ្លុក រក្សាប្រមោយ រក្សារោមកន្ទុយ រក្សាទម័ក ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វចេះរក្សា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វអត់ធន់ តើដូចម្តេច។
ID: 636853872518491402
ទៅកាន់ទំព័រ៖