ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​សង្រ្គាម​ ​ជា​សត្វ​អត់ធន់​នឹង​ការប្រហារ​ដោយ​លំពែង​ ​ប្រហារ​ដោយ​ព្រួញ​ ​ប្រហារ​ដោយ​ប៉ូវថៅ​ ​និង​សួរ​គឹកកង​រំពង​ស្គរ​តូច​ ​ស្គរធំ​ ​ស័ង្ខ​ ​ស្គរ​សឹក​សង្រ្គាម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ជា​សត្វ​អត់ធន់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ជា​សត្វ​ទៅកាន់​ទិស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​កាលបើ​សារថី​ ​អ្នកបង្ហាត់​ដំរី​ ​ប្រើឲ្យ​ទៅកាន់​ទិស​ណា​ ​ទោះបី​ខ្លួន​ធ្លាប់ទៅ​ក្តី​ ​មិនធ្លាប់​ទៅ​ក្តី​ ​ទៅកាន់​ទិស​នោះ​ ​ដោយ​ឆាប់រហ័ស​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ជា​សត្វ​ទៅកាន់​ ​(​ទិស​)​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ប្រកបដោយ​អង្គ​ ​៥​ ​នេះឯង​ ​ទើប​ជា​សត្វ​គួរ​ជា​រាជយាន​ ​សមជា​រាជបម្រើ​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ព្រះរាជា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ក៏​ ​ដូច្នោះ​ដែរ​ ​ទើប​គួរ​ទទួល​នូវ​ទាន​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​វត្ថុ​ ​ដែលគេ​រៀបចំ​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​គេ​ធ្វើ​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រសប់​ខាង​ការ​ស្តាប់​ ​១​ ​សម្លាប់​ ​(​អកុសលវិតក្ក​)​ ​១​ ​រក្សា​ឥន្រ្ទិយ​ ​១​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636853872688561129
ទៅកាន់ទំព័រ៖