ព្រះត្រៃបិដក ភាគ ៤៥

​អត់ធន់​ ​១​ ​ទៅកាន់​ ​(​ទិស​ ​គឺ​ព្រះនិព្វាន​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ប្រសប់​ខាង​ការ​ស្តាប់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ខំ​ផ្ចិតផ្ចង់​យកចិត្ត​ទុកដាក់​ ​ក្នុង​ធម៌​វិន័យ​ ​ដែល​តថាគត​ប្រកាស​ហើយ​សំដែង​ទុក​ ​ប្រមូល​នូវ​ធម៌​ទាំងពួង​ដោយចិត្ត​ ​ហើយ​ផ្ទៀងត្រចៀក​ស្តាប់ធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រសប់​ខាង​ការ​ស្តាប់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នកសម្លាប់​ ​(​អកុសលវិតក្ក​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ទទួល​ទុក​ ​លះបង់​ ​បន្ទោបង់​ ​សម្លាប់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​ ​នូវ​កាមវិតក្ក​ដែល​កើត​ហើយ​ ​នូវ​ព្យាបាទ​វិតក្ក​ ​ដែល​កើត​ហើយ​ ​.​.​.​ ​នូវ​វិហឹសា​វិតក្ក​ ​ដែល​កើត​ហើយ​ ​.​.​.​ ​មិន​ទទួល​ទុក​ ​លះបង់​ ​បន្ទោបង់​ ​សម្លាប់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​ ​នូវ​ធម៌​ជា​បាប​អកុសល​ ​ដែល​កើត​ហើយ​រឿយ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​សម្លាប់​ ​(​អកុសលវិតក្ក​)​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នករក្សា​ ​(​ឥន្រ្ទិយ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ភ្នែក​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636853872902763381
ទៅកាន់ទំព័រ៖