ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​បាប​ ​ត្រេច​ទៅ​ម្នាក់ឯង​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាប​ក្នុង​សាសនា​នេះ​ ​តែម្នាក់ឯង​ ​សម្រេចការ​នៅក្នុង​ជនបទ​ទាំងឡាយ​ ​ជាទីបំផុត​ដែន​ ​ភិក្ខុ​នោះ​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ ​ក្នុង​ជនបទ​នោះ​ ​រមែង​បានលាភ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាប​ត្រេច​ទៅ​តែម្នាក់ឯង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាប​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​រក្សាខ្លួន​ ​ដែល​គាស់រំលើង​ ​បំផ្លាញ​គុណធម៌​ចោល​ផង​ ​ប្រកបដោយ​ទោស​ផង​ ​គួរ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តិះដៀល​ផង​ ​ទទួល​បាប​ច្រើន​ផង​។​
 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ឈ្មោះថា​ជាស​មណ​សុខុមាល​ក្នុង​ពួក​សមណៈ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បើ​គេ​អង្វរ​ ​ក៏​ប្រើប្រាស់​ចីវរ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ ​ក៏​ប្រើប្រាស់​តិច​ ​គេ​អង្វរ​ ​ក៏​បរិភោគ​បិណ្ឌបាត​ច្រើន​ ​គេ​មិន​អង្វរ​ ​ក៏​បរិភោគ​តិច​ ​គេ​អង្វរ​ ​ក៏​ប្រើប្រាស់​សេនាសនៈ​ច្រើន​ ​គេ​មិន​អង្វរ​ ​ក៏​ប្រើប្រាស់​តិច​ ​គេ​អង្វរ​ ​ក៏​បរិភោគ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ច្រើន​ ​គេ​មិន​អង្វរ​ ​ក៏​បរិភោគ​តិច​ ​១​ ​ភិក្ខុ​នោះ​ ​នៅជា​មួយ​នឹង​ពួក​សព្រហ្មចារី​ណា​ ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636853859717219211
ទៅកាន់ទំព័រ៖