ព្រះត្រៃបិដក ភាគ ៤៥

​ហើយ​មិន​កួច​កាន់​នូវ​និមិត្ត​ ​មិន​កួច​កាន់​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ដ៏​លាមក​ ​គប្បី​ជាប់​តាម​បុគ្គល​ ​ដែល​មិន​សង្រួម​ ​ចក្ខុន្រ្ទិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា​ ​ប្រតិបត្តិ​ដើម្បី​សង្រួម​ ​នូវ​ចក្ខុន្រ្ទិយ​នោះ​ ​រក្សា​នូវ​ចក្ខុន្រ្ទិយ​ ​ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​ ​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​ ​.​.​.​ ​លិទ្ធ​រស​ដោយ​អណ្តាត​ ​.​.​.​ ​ពាល់ត្រូវ​នូវ​ផ្សព្វ​ដោយ​កាយ​ ​.​.​.​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ​ដោយចិត្ត​ ​ហើយ​មិន​កួច​កាន់​នូវ​និមិត្ត​ ​មិន​កួច​កាន់​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ដ៏​លាមក​ ​គប្បី​ជាប់​តាម​បុគ្គល​ ​ដែល​មិន​សង្រួម​មនិន្រ្ទិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិន​សង្រួម​មនិន្រ្ទិយ​ណា​ ​ប្រតិបត្តិ​ដើម្បី​សង្រួម​ ​នូវ​មនិន្រ្ទិយ​នោះ​ ​រក្សា​មនិន្រ្ទិយ​ ​ដល់​នូវ​ការ​សង្រួម​ ​ក្នុង​មនិន្ទ្រិយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នករក្សា​ឥន្ទ្រិយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​អ្នក​អត់ធន់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​អត់ធន់​នឹង​ត្រជាក់​ ​ក្តៅ​ ​សេចក្តី​ឃ្លាន​ ​ស្រេក​ ​សម្ផស្ស​ ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636853873077573380
ទៅកាន់ទំព័រ៖