ព្រះត្រៃបិដក ភាគ ៤៥
សត្វទីឃជាតិ និងពាក្យពោលអាក្រក់ គួរឲ្យកើតទុក្ខ ជាអ្នកប្រកបដោយជាតិ ចេះអត់សង្កត់ នូវវេទនាដែលប្រជុំក្នុងសរីរៈ ជាទុក្ខដ៏ក្លាខ្លាំង ខ្លោចផ្សា មិនស្រួល មិនជាទីគាប់ចិត្ត ជាវេទនាគួរនាំយកនូវជីវិត ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអត់ធន់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នក (ទៅកាន់ទិស) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទិស ពោលគឺការរម្ងាប់សង្ខារទាំងអស់ ការលះចោលនូវឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ ការមិនមានតណ្ហាជាគ្រឿងចាក់ស្រែះឯណា ដែលបុគ្គលមិនធ្លាប់ទៅដោយកាលយូរអង្វែងនេះ ភិក្ខុក្នុងសាសនានេះ ជាអ្នកទៅកាន់ទិសនោះ បានដោយឆាប់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកទៅ (កាន់ទិស) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
ចប់ រាជវគ្គ ទី៤។
ID: 636853873315626995
ទៅកាន់ទំព័រ៖