ព្រះត្រៃបិដក ភាគ ៤៥

​តិ​កណ្ឌ​កី​វគ្គ​ ​ទី៥​


 ​[​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្កល​ ​៥​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុគ្គល​ ​៥​ ​ពួក​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​ឲ្យហើយ​ ​ត្រឡប់​មើលងាយ​គេ​វិញ​ ​១​ ​មើលងាយ​ព្រោះ​ការ​នៅ​រួមគ្នា​ ​១​ ​មានការ​កាន់​យក​តាម​ពាក្យ​គេ​ជា​ប្រមាណ​ ​១​ ​ជា​អ្នក​លេះ​ឡោះ​ ​១​ ​ជា​អ្នក​ល្ងង់ខ្លៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ឲ្យហើយ​ ​ត្រឡប់​មើលងាយ​គេ​វិញ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​ឲ្យ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ ​ដល់​អ្នកមាន​ជម្ងឺ​ ​ដល់​បុគ្គល​ ​(​ដទៃ​)​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​រមែង​ឲ្យ​ ​បុគ្គល​នេះ​រមែង​ទទួល​។​ ​លុះ​ឲ្យ​រួចហើយ​ ​ត្រឡប់​មើលងាយ​អ្នកទទួល​នោះ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឲ្យហើយ​ ​ត្រឡប់​មើលងាយ​គេ​វិញ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មើលងាយ​ ​ព្រោះ​ការ​នៅ​រួមគ្នា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​នៅ​រួម​ជាមួយនឹង​បុគ្គល​អស់​ ​២​ ​រឺ​ ​៣​ ​ឆ្នាំ​។​ ​មើលងាយ​បុគ្គល​នោះ​ ​ព្រោះ​ការ​នៅ​រួមគ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មើលងាយ​ ​ព្រោះ​ការ​នៅ​រួមគ្នា​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានការ​កាន់​យក​តាម​ពាក្យ​គេ​ជា​ប្រមាណ​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636853873801684796
ទៅកាន់ទំព័រ៖