ព្រះត្រៃបិដក ភាគ ៤៥

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាល​គេ​ពោល​សសើរ​ ​ឬ​តិះដៀល​ដល់​បុគ្គល​ដទៃ​ ​រមែង​ជឿស៊ប់​ ​នូវ​ពាក្យ​នោះ​មួយរំពេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានការ​កាន់​យក​តាម​ពាក្យ​គេ​ជា​ប្រមាណ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​លេះ​ឡោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សទ្ធា​តិច​ ​មានការ​សេពគប់​តិច​ ​មាន​សេចក្តី​ស្រលាញ់​តិច​ ​មាន​សេចក្តី​ជ្រះថ្លា​តិច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លេះ​ឡោះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ល្ងង់ខ្លៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនដឹង​នូវ​ធម៌​ជាកុសល​ ​និង​ធម៌​ជាអកុសល​ ​មិនដឹង​នូវ​ធម៌​ប្រកបដោយ​ទោស​ ​និង​ធម៌​មិន​ប្រកបដោយ​ទោស​ ​មិនដឹង​នូវ​ធម៌​ថោកទាប​ ​និង​ធម៌​ដ៏​ឧត្តម​ ​មិនដឹង​នូវ​ធម៌​មាន​ចំណែក​ប្រៀប​ដោយ​ខ្មៅ​ ​និង​ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ល្ងង់ខ្លៅ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៥​ ​ពួក​នេះឯង​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​
 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៥​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុគ្គល​ ​៥​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​ប្រារព្ធ​ផង​ ​មាន​សេចក្តី​ក្តៅក្រហាយ​ផង​(​១​)​
​(​១​)​ ​បាន​ដល់​ការប្រព្រឹត្តិ​កន្លង​អាបត្តិ​ ​ហើយ​ក្តៅក្រហាយ​ ​ដោយ​ការប្រព្រឹត្តិ​កន្លង​នោះ​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636853874089631266
ទៅកាន់ទំព័រ៖