ព្រះត្រៃបិដក ភាគ ៤៥

ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​ធម៌​ធ្វើ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រលត់​ទៅ​ ​ឥតមាន​សេសសល់​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​ប្រារព្ធ​ ​តែ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​(​១​)​ ​ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​ធម៌​ធ្វើ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រលត់​ទៅ​ ​ឥតមាន​សេសសល់​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​មិន​ប្រារព្ធ​ ​តែ​មាន​សេចក្តី​ក្តៅក្រហាយ​(​២​)​ ​ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​ធម៌​ធ្វើ​នូវ​ពួក​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រលត់​ទៅ​ ​ឥតមាន​សេសសល់​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​មិន​ប្រារព្ធ​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​តែ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​ធម៌​ធ្វើ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រលត់​ទៅ​ ​ឥតមាន​សេសសល់​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​មិន​ប្រារព្ធ​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​ធម៌​ ​ធ្វើ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រលត់​ទៅ​ ​ឥតមាន​សេសសល់​ផង​ ​១​។​
​(​១​)​ ​ព្រោះ​ត្រូវអាបត្តិ​ហើយ​ ​បាន​ចេញ​ចាក​អាបត្តិ​។​ ​(​២​)​ ​ត្រូវអាបត្តិ​ម្តង​ហើយ​ ​បាន​ចេញ​ចាក​អាបត្តិ​នោះ​ ​មិន​ត្រូវអាបត្តិ​ណាមួយ​ខាងក្រោយ​ទៀត​ទេ​ ​តែ​មិន​អាច​បំបាត់​នូវ​សេចក្តី​ក្តៅក្រហាយ​ឡើយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636853874430330753
ទៅកាន់ទំព័រ៖