ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងប្រារព្ធផង មានសេចក្តីក្តៅក្រហាយផង មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ រមែងចំរើន ដល់លោកដ៏មានអាយុ ហេតុនោះ សូមលោកដ៏មានអាយុ លះបង់នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ បន្ទោបង់ នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ហើយចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងប្រារព្ធ តែមិនមានសេចក្តីក្តៅក្រហាយ
ID: 636853874602260587
ទៅកាន់ទំព័រ៖