ព្រះត្រៃបិដក ភាគ ៤៥

​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​ធម៌​ធ្វើ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រលត់​ទៅ​ ​ឥតមាន​សេសសល់​។​ ​បុគ្គល​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​អាសវៈ​ទាំងឡាយ​ ​ដែល​កើតអំពី​សេចក្តី​ប្រារព្ធ​ ​រមែង​មាន​ ​អាសវៈ​ទាំងឡាយ​ ​ដែល​កើតអំពី​សេចក្តី​ក្តៅក្រហាយ​ ​មិន​ចំរើន​ ​ដល់​លោក​ដ៏​មាន​អាយុ​ទេ​ ​ហេតុ​នោះ​ ​សូម​លោក​ដ៏​មាន​អាយុ​ ​លះបង់​នូវ​អាសវៈ​ទាំងឡាយ​ ​ដែល​កើតអំពី​សេចក្តី​ប្រារព្ធ​ ​ហើយ​ចំរើន​នូវ​ចិត្ត​ ​និង​បញ្ញា​ដោយ​ល្អ​ចុះ​ ​ធ្វើ​យ៉ាងនេះ​ ​ទើប​លោក​ដ៏​មាន​អាយុ​ ​ស្មើគ្នា​នឹង​បុគ្គល​ទី​ ​៥​ ​ឯណោះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង​ ​៥​ ​ពួក​នោះ​ ​បុគ្គល​ណា​ ​រមែង​មិន​ប្រារព្ធ​ ​តែ​មាន​សេចក្តី​ក្តៅក្រហាយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​ជា​ធម៌​ធ្វើ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រលត់​ទៅ​ ​ឥតមាន​សេសសល់​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636853874788871260
ទៅកាន់ទំព័រ៖