ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ កាលបើអ្នកទាំងឡាយ ទូន្មានប្រៀនប្រដៅ តាមបុគ្គលទី ៥ ឯណោះ យ៉ាងនេះ គង់បានដល់នូវការអស់ទៅ នៃអាសវៈទាំងឡាយ ដោយលំដាប់ដូច្នេះឯង។
[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ សម័យនោះ ពួកលិច្ឆវី មានប្រមាណ ៥០០ នាក់ បានប្រជុំសន្ទនាគ្នា ក្នុងសារន្ទទចេតិយ កើតមានអន្តរាកថានេះឡើងថា ការកើតប្រាកដ នៃកែវទាំង ៥ ជារបស់រកបានដោយកម្រក្នុងលោក។ កែវទាំង ៥ ដូចម្តេចខ្លះ។ គឺការកើតប្រាកដ នៃដំរីកែវ រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដ នៃសេះកែវ រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដ នៃកែវមណី រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដ នៃស្រីកែវ រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដ នៃគហបតីកែវ រកបានដោយកម្រក្នុងលោក ១។ ការកើតបា្រកដនៃកែវទាំង ៥ នេះឯង រកបានដោយកម្រក្នុងលោក។ លំដាប់នោះ
ID: 636853875154722186
ទៅកាន់ទំព័រ៖