ព្រះត្រៃបិដក ភាគ ៤៥

​ពួក​សព្រហ្មចារី​នោះ​ ​តែង​រាប់រក​ភិក្ខុ​នោះ​ ​ដោយ​កាយ​កម្ម​ ​ជាទី​គាប់ចិត្ត​ច្រើន​ ​មិន​គាប់ចិត្ត​ ​(​នោះ​)​ ​តិច​ ​តែង​រាប់រក​ដោយ​វចីកម្ម​ ​ជាទី​គាប់ចិត្ត​ច្រើន​ ​មិន​គាប់ចិត្ត​តិច​ ​តែង​រាប់រក​ដោយ​មនោ​កម្ម​ ​ជាទី​គាប់ចិត្ត​ច្រើន​ ​មិន​គាប់ចិត្ត​តិច​ ​នាំចូល​ទៅ​ជិត​តែ​របស់​ ​ដែល​គួរ​នាំចូល​ទៅ​ជិត​ជាទី​គាប់ចិត្ត​ ​មិន​គាប់ចិត្ត​តិច​ ​១​ ​ជម្ងឺ​ដែល​តាំង​ឡើង​ ​អំពី​ប្រមាត់​ក្តី​ ​តាំង​ឡើង​អំពី​ស្លេស្ម​ក្តី​ ​តាំង​ឡើង​អំពី​ខ្យល់​ក្តី​ ​កើតអំពី​ធាតុ​ប្រជុំ​ក្តី​ ​កើតអំពី​រដូវ​ប្រែប្រួល​ក្តី​ ​កើតអំពី​រក្សា​ឥរិយាបថ​មិន​ស្មើ​ក្តី​ ​កើតអំពី​សេចក្តី​ព្យាយាម​ ​(​របស់​គេ​ ​មាន​វាយ​ ​ចង​ ​ជាដើម​)​ ​ក្តី​ ​កើតអំពី​ផល​នៃ​កម្ម​ក្តី​ ​ជម្ងឺ​ទាំងឡាយ​នោះ​ ​មិនកើត​ឡើង​ដល់​ភិក្ខុ​នោះ​ច្រើន​ទេ​ ​ជា​អ្នកមាន​អាពាធ​តិច​ ​១​ ​ជា​អ្នក​បាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ក្រ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​អាស្រ័យ​ដោយចិត្ត​ដ៏​ក្រៃលែង​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ចូល​ដល់​ចេ​តោ​វិ​មុ​តិ្ត​ ​និង​បញ្ញា​វិ​មុ​តិ្ត​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636853859890769137
ទៅកាន់ទំព័រ៖