ព្រះត្រៃបិដក ភាគ ៤៥

​ពួក​លិ​ច្ឆ​វី​ទាំងនោះ​ ​បញ្ជូន​បុរស​ម្នាក់​ទៅ​ក្នុង​ផ្លូវ​ថា​ ​នែ​បុរស​ ​បើ​អ្នក​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​មក​ក្នុង​កាលណា​ ​អ្នក​គប្បី​ប្រាប់​យើង​ទាំងឡាយ​ ​ក្នុង​កាលនោះ​។​ ​បុរស​នោះ​ ​បានឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ពួក​លិ​ច្ឆ​វី​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​ទៅ​នឹង​ពួក​លិ​ច្ឆ​វី​ទាំងនោះ​ថា​ ​នុ៎ះហ្ន៎​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​កំពុងតែ​ស្តេច​មក​ ​សូមអ្នក​ទាំងឡាយ​ ​សំគាល់​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​លំដាប់នោះ​ ​ពួក​លិ​ច្ឆ​វី​ទាំងនោះ​ ​បាន​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ស្ថិត​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​លិ​ច្ឆ​វី​ទាំងនោះ​ ​ស្ថិត​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​ចូល​ទៅកាន់​សា​រន្ទទ​ចេតិយ​ ​ដើម្បី​សេចក្តី​អនុគ្រោះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ស្តេច​ចូល​ទៅកាន់​សា​រន្ទទ​ចេតិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636853875363434123
ទៅកាន់ទំព័រ៖