ព្រះត្រៃបិដក ភាគ ៤៥

​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ហើយ​ ​ទើប​ត្រាស់​ទៅ​នឹង​ពួក​លិ​ច្ឆ​វី​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​លិ​ច្ឆ​វី​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​អង្គុយ​ប្រជុំ​សន្ទនា​គ្នា​ ​ដោយ​កថា​ដូចម្តេច​ហ្ន៎​ ​ក្នុង​កាល​ឥឡូវនេះ​ ​ចុះ​អន្តរាកថា​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​ ​និយាយ​គ្នា​មិនទាន់​ស្រេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​អង្គុយ​ប្រជុំ​សន្ទនា​គ្នា​ ​ក្នុង​ទីនេះ​ ​កើតមាន​អន្តរាកថា​នេះ​ឡើង​ថា​ ​ការ​កើត​ប្រាកដ​ ​នៃ​កែវ​ទាំង​ ​៥​ ​ប្រការ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​ ​កែវ​ ​៥​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​កើត​ប្រាកដ​ ​នៃ​ដំរី​កែវ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​ ​នៃ​សេះ​កែវ​ ​.​.​.​ ​នៃ​កែវមណី​ ​.​.​.​ ​នៃ​ស្រីកែវ​ ​.​.​.​ ​ការ​កើត​ប្រាកដ​ ​នៃ​គហបតី​កែវ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​ ​ការ​កើត​ប្រាកដ​នៃ​កែវ​ទាំង​ ​៥​ ​នេះឯង​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​ ​ម្នាល​លិ​ច្ឆ​វី​ទាំងឡាយ​ ​អន្តរាកថា​ប្រារព្ធ​កាម​ ​កើតឡើង​ដល់​អ្នក​ទាំងឡាយ​ ​ដែល​មានចិត្ត​ជ្រប់​ ​ក្នុង​កាម​ទៅ​ហើយ​ហ្ន៎​។​ ​ម្នាល​លិ​ច្ឆ​វី​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​ ​នៃ​រតនៈ​ ​៥​ ​ប្រការ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​។​ ​រតនៈ​ ​៥​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​កើត​ប្រាកដ​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​រកបាន​ដោយ​កម្រ​ក្នុង​លោក​ ​១​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636853875575676263
ទៅកាន់ទំព័រ៖