ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​សំគាល់​ថា​ ​មិន​គួរ​ខ្ពើម​ ​ក្នុង​អារម្មណ៍​ដែល​គួរ​ខ្ពើម​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះ​ថា​ ​ទោសៈ​កុំ​កើតឡើង​ដល់​អាត្មាអញ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រទូស្ត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​គប្បី​សំគាល់​ថា​ ​គួរ​ខ្ពើម​ ​ក្នុង​អារម្មណ៍​ដែល​មិន​គួរ​ខ្ពើម​ផង​ ​ក្នុង​អារម្មណ៍​ដែល​គួរ​ខ្ពើម​ផង​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​សំគាល់​ថា​ ​គួរ​ខ្ពើម​ ​ក្នុង​អារម្មណ៍​ដែល​មិន​គួរ​ខ្ពើម​ផង​ ​ក្នុង​អារម្មណ៍​ដែ​សគួរ​ខ្ពើម​ផង​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះ​ថា​ ​រាគៈ​កុំ​កើតឡើង​ដល់​អាត្មាអញ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាទី​តាំង​នៃ​សេចក្តី​ត្រេកអរ​ឡើយ​ ​ទោសៈ​កុំ​កើតឡើង​ដល់​អាត្មាអញ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រទូស្ត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​គប្បី​សំគាល់​ថា​ ​មិន​គួរ​ខ្ពើម​ ​ក្នុង​អារម្មណ៍​ដែល​គួរ​ខ្ពើម​ផង​ ​ក្នុង​អារម្មណ៍​ដែ​សមិន​គួរ​ខ្ពើម​ផង​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​សំគាល់​ថា​ ​មិន​គួរ​ខ្ពើម​ ​ក្នុង​អារម្មណ៍​ដែល​គួរ​ខ្ពើម​ផង​ ​ក្នុង​អារម្មណ៍​ ​ដែល​មិន​គួរ​ខ្ពើម​ផង​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះ​ថា​ ​ទោសៈ​កុំ​កើតឡើង​ដល់​អាត្មាអញ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រទូស្ត​ឡើយ​ ​រាគៈ​កុំ​កើតឡើង​ដល់​អាត្មាអញ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាទី​តាំង​នៃ​សេចក្តី​ត្រេកអរ​ឡើយ
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636853876161149750
ទៅកាន់ទំព័រ៖