ព្រះត្រៃបិដក ភាគ ៤៥
គឺបគ្គលវៀរចាកការសំឡាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយពាក្យកុហក ១ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង ដូចជាគេនាំទៅដាក់ក្នុងស្ថានសួគ៌។
[៤៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរគប់រកយកជាមិត្រឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺភិក្ខុប្រើឲ្យធ្វើការងារ ១ បង្កអធិករណ៍ ១ ជាសឹកសត្រូវ ក្នុងពួកភិក្ខុជាប្រធាន ១ ត្រេចទៅក្នុងទីឆ្ងាយ និងទីមិនមានកំណត់រឿយៗ ១ មិនអង់អាច ដើម្បីពន្យល់ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ មិនគួរគប់រកយកជាមិត្រឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរគប់រកយកជាមិត្របាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺភិក្ខុមិនប្រើឲ្យធ្វើការងារ ១ មិនបង្កអធិករណ៍ ១
ID: 636853876706860963
ទៅកាន់ទំព័រ៖