ព្រះត្រៃបិដក ភាគ ៤៥

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឲ្យ​ទាន​ដោយចិត្ត​អនុគ្រោះ​ ​ដោយ​ផល​ទាន​នោះ​ ​កើត​ក្នុង​ទី​ណាៗ​ ​ជា​បុគ្គល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ផង​ ​រមែង​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បរិភោគ​ក្នុង​កាមគុណ​ ​៥​ ​ដ៏​លើសលុប​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឲ្យ​ទាន​ដោយ​មិនបាន​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​ដោយ​ផល​ទាន​នោះ​ ​កើត​ក្នុង​ទី​ណាៗ​ ​ជា​បុគ្គល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ផង​ ​សេចក្តី​អន្តរាយ​នៃ​ភោគៈ​ទាំងឡាយ​ ​មិន​មាន​មក​អំពី​ទីណា​មួយ​ ​គឺ​អំពី​ភ្លើង​ ​អំពី​ទឹក​ ​អំពី​ស្តេច​ ​អំពី​ចោរ​ ​អំពី​ហេតុ​មិនជា​ទី​ស្រលាញ់​ ​និង​អំពី​មនុស្សជា​ទាយាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរិសទាន​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ដល់​ភិក្ខុ​ជាស​មយ​វិមុត្ត​(​១​)​ ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​ត្រេកអរ​ក្នុង​ការ​ពោល​តិរច្ឆានកថា​ ​១​ ​ត្រេកអរ​ក្នុង​ការ​ដេកលក់​ ​១​ ​ត្រេកអរ​ក្នុង​ពួក​គណៈ​ ​១​ ​មិន​ពិចារណា​ចិត្ត​តាម​វិមុត្ត​ ​១​។​ ​
​(​១​)​ ​បាន​ដល់​ភិក្ខុ​ ​ដែល​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ដោយ​វិមុត្ត​ជា​លោកិយ​ ​ពោល​គឺ​សមយ​វិមុត្ត​ ​ព្រោះ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ចាក​កិលេស​ទាំងឡាយ​ ​ដែល​ខ្លួន​កំចាត់​បង់​បាន​ ​ក្នុង​ខណៈ​ចិត្ត​ដ៏​ខ្ជាប់ខ្ជួន​ក្រៃពេក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636853877449523441
ទៅកាន់ទំព័រ៖