ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជាស​មណ​សុខុមាល​ ​ក្នុង​ពួក​សមណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​គេ​ពោល​សរសើរ​សមណៈ​ណា​ថា​ ​ជាស​មណ​សុខុមាល​ ​ក្នុង​ពួក​សមណៈ​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរ​គេ​ពោល​សរសើរ​តថាគត​ថា​ ​ជាស​មណ​សុខុមាល​ ​ក្នុង​ពួក​សមណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​តថាគត​ ​បើ​គេ​អង្វរ​ ​ក៏​ប្រើប្រាស់​ចីវរ​ច្រើន​ ​បើ​គេ​មិន​គេ​អង្វរ​ ​ក៏​ប្រើប្រាស់​តិច​ ​បើ​គេ​អង្វ​ ​ក៏​បរិភោគ​បិណ្ឌបាត​ច្រើន​ ​បើ​គេ​មិន​អង្វរ​ ​ក៏​បរិភោគ​តិច​ ​បើ​គេ​អង្វរ​ ​ក៏​ប្រើប្រាស់​សេនាសនៈ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ ​ក៏​ប្រើប្រាស់​តិច​ ​បើ​គេ​អង្វរ​ ​ក៏​បរិភោគ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ ​ក៏​បរិភោគ​តិច​ ​មួយទៀត​ ​តថាគត​នៅជា​មួយ​នឹង​ពួក​ភិក្ខុ​ណា​ ​ពួក​ភិក្ខុ​នោះ​ ​តែង​គប់​រក​តថាគត​ ​ដោយ​កាយ​កម្ម​ ​ជាទី​គាប់ចិត្ត​ច្រើន​ ​មិន​គាប់ចិត្ត​ ​(​នោះ​)​ ​តិច​ ​តែង​គប់​រក​ ​ដោយ​វចីកម្ម​ ​ជាទី​គាប់ចិត្ត​ច្រើន​ ​មិន​គាប់ចិត្ត​តិច​ ​តែង​គប់​រក​ដោយ​មនោ​កម្ម​ ​ជាទី​គាប់ចិត្ត​ច្រើន​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636853860055428555
ទៅកាន់ទំព័រ៖