ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជាស​មយ​វិមុត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជាស​មយ​វិមុត្ត​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​មិន​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​មិន​ត្រេកអរ​ ​ក្នុង​ការ​ពោល​តិរច្ឆានកថា​ ​១​ ​មិន​ត្រេកអរ​ ​ក្នុង​ការ​ដេកលក់​ ​១​ ​មិន​ត្រេកអរ​ ​ក្នុង​ពួក​គណៈ​ ​១​ ​ពិចារណា​ចិត្ត​តាម​វិមុត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជាស​មយ​វិមុត្ត​។​
 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជាស​មយ​វិមុត្ត​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​ត្រេកអរ​ក្នុង​ការ​ពោល​តិរច្ឆានកថា​ ​១​ ​ត្រេកអរ​ក្នុង​ការ​ដេកលក់​ ​១​ ​មិនបាន​គ្រប់គ្រង​រក្សា​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​១​ ​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជាស​មយ​វិមុត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជាស​មយ​វិមុត្ត​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​មិន​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​មិន​ត្រេកអរ​ក្នុង​ការ​ពោល​តិរច្ឆានកថា​ ​១​ ​មិន​ត្រេកអរ​ក្នុង​ការ​ដេកលក់​ ​១​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636853877634744035
ទៅកាន់ទំព័រ៖