ព្រះត្រៃបិដក ភាគ ៤៥
គ្រប់គ្រងរក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត។
ចប់ តិកណ្ឌកីវគ្គ ទី៥។
ឧទ្ទាននៃតិកណ្ឌកីវគ្គនោះគឺ
និយាយអំពីបុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ ១ អំពីភិក្ខុប្រារព្ធ ១ អំពីពួកលិច្ឆវីប្រជុំគ្នា ក្នុងសារន្ទទចេតិយ ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងតិកណ្ឌកីវន ១ អំពីធម៌ដែលនាំឲ្យធ្លាក់ទៅក្នុងនរក និងនាំឲ្យទៅកើតស្ថានសួគ៌ ១ អំពីមិត្តគួរគប់រក និងមិនគួរគប់រក ១ អំពីអសប្បុរិសទាន ១ អំពីសប្បុរិសទាន ១ អំពីភិក្ខុជាសមយវិមុត្ត ២លើក។
ចប់ បណ្ណាសក ទី៣។
ID: 636853877944931777
ទៅកាន់ទំព័រ៖