ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​កាល​ស្តាប់​ព្រះ​សទ្ធម្ម​ ​ទើប​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​
 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​សូម្បី​ស្តាប់​ព្រះ​សទ្ធម្ម​ ​ក៏​មិន​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​មើលងាយ​ពាក្យ​ពោល​ ​១​ ​មើលងាយ​បុគ្គល​អ្នកពោល​ ​១​ ​មើលងាយ​ខ្លួនឯង​ ​១​ ​អ័​ប្ប​ឥត​ប្រាជ្ញា​ល្ងង់ខ្លៅ​លលា​ ​១​ ​សំគាល់​ថា​ ​បានដឹង​ក្នុង​ហេតុ​ដែល​ខ្លួន​មិនដឹង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​សូម្បី​ស្តាប់​ព្រះ​សទ្ធម្ម​ ​ក៏​មិន​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​កាល​ស្តាប់​ព្រះ​សទ្ធម្ម​ ​ទើប​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​មិន​មើលងាយ​ពាក្យ​ពោល​ ​១​ ​មិន​មើលងាយ​បុគ្គល​អ្នកពោល​ ​១​ ​មិន​មើលងាយ​ខ្លួនឯង​ ​១​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​មិន​ល្ងង់ខ្លៅ​ ​មិន​លលា​ ​១​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636853878390687272
ទៅកាន់ទំព័រ៖