ព្រះត្រៃបិដក ភាគ ៤៥

​មិន​សំគាល់​ថា​ ​បានដឹង​ក្នុង​ហេតុ​ដែល​ខ្លួន​មិនបាន​ដឹង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​កាល​ស្តាប់​ព្រះ​សទ្ធម្ម​ ​ទើប​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​
 ​[​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​សូម្បី​ស្តាប់​ព្រះ​សទ្ធម្ម​ ​ក៏​មិន​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នក​លុបគុណ​គេ​ ​មាន​សេចក្តី​លុបគុណ​គ្រប​សង្កត់​ ​ហើយ​ស្តាប់ធម៌​ ​១​ ​មានចិត្ត​ប្រុង​សង្កត់សង្កិន​ស្វែងរក​ទោស​ ​ហើយ​ស្តាប់ធម៌​ ​១​ ​ជា​អ្នកមាន​ចិត្ត​តក់ម៉ក់​របឹងរឹងរូស​ ​ក្នុង​បុគ្គល​អ្នក​សំដែងធម៌​ ​១​ ​ជា​អ្ន​ក​អ័​ប្ប​ឥត​បញ្ញា​ ​ល្ងង់ខ្លៅ​លលា​ ​១​ ​ជា​អ្នក​សំគាល់​ថា​ ​បានដឹង​ក្នុង​ហេតុ​ ​ដែល​ខ្លួន​មិនបាន​ដឹង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​សូម្បី​ស្តាប់​ព្រះ​សទ្ធម្ម​ ​ក៏​មិន​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​កាល​ស្តាប់​ព្រះ​សទ្ធម្ម​ ​ទើប​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636853878597349093
ទៅកាន់ទំព័រ៖