ព្រះត្រៃបិដក ភាគ ៤៥

​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នក​មិន​លុបគុណ​គេ​ ​មិន​មាន​សេចក្តី​លុបគុណ​គ្រប​សង្កត់​ ​ហើយ​ស្តាប់ធម៌​ ​១​ ​មានចិត្ត​មិន​ប្រុង​សង្កត់សង្កិន​ ​មិន​ស្វែងរក​ទោស​ ​ហើយ​ស្តាប់ធម៌​ ​១​ ​ជា​អ្នកមាន​ចិត្ត​មិន​តក់ម៉ក់​ ​មិន​របឹងរឹងរូស​ ​ក្នុង​បុគ្គល​អ្នក​សំដែងធម៌​ ​១​ ​ជា​អ្នកមាន​បញ្ញា​ ​មិន​ល្ងង់ខ្លៅ​ ​មិន​លលា​ ​១​ ​មិន​សំគាល់​ថា​ ​បានដឹង​ក្នុង​ហេតុ​ ​ដែល​ខ្លួន​មិនដឹង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​កាល​ស្តាប់​ព្រះ​សទ្ធម្ម​ ​ទើប​គួរ​ដើម្បី​ឈាន​ចុះ​កាន់​និយាម​ ​ជាស​ភាព​ដ៏​ប្រពៃ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​បាន​។​
 [​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ ​សាបសូន្យ​ ​អន្តរធាន​ទៅ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មិន​ស្តាប់ធម៌​ដោយ​គោរព​ ​១​ ​មិន​រៀន​ធម៌​ដោយ​គោរព​ ​១​ ​មិន​ទ្រទ្រង់​ ​(​ចាំទុក​)​ ​ធម៌​ដោយ​គោរព​ ​១​ ​មិន​ពិចារណា​អត្ថ​នៃ​ធម៌​ ​ដែល​ខ្លួន​ទ្រទ្រង់​ហើយដោយ​គោរព​ ​១​ ​ដឹង​អត្ថ​ ​ដឹង​ធម៌​ហើយ​ ​មិន​ប្រតិបត្តិ​ធម៌​ ​តាម​សមគួរ​ដល់​ធម៌​ដោយ​គោរព​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​សាបសូន្យ​ ​អន្តរធាន​ទៅ​។​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636853878800240697
ទៅកាន់ទំព័រ៖