ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​មិន​ធ្វើ​នូវ​ការ​ស្វាធ្យាយ​ ​(​ទន្ទេញ​)​ ​ធម៌​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​ដោយ​ពិស្តារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​សាបសូន្យ​ ​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រិះ​រិះ​រឿយ​ៗ​ ​មិន​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយចិត្ត​ ​មិន​ជញ្ជឹង​រឿយ​ៗ​ ​ក្នុងចិត្ត​នូវ​ធម៌​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៥​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​សាបសូន្យ​ ​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​សាបសូន្យ​ ​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ឋិតថេរ​ ​មិន​សាបសូន្យ​ ​មិន​អន្តរធាន​ទៅ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​រៀន​ធម៌​ ​គឺ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636853879195743319
ទៅកាន់ទំព័រ៖