ព្រះត្រៃបិដក ភាគ ៤៥

​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ឋិតថេរ​ ​មិន​សាបសូន្យ​ ​មិន​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​សំដែងធម៌​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​ដល់​បុគ្គល​ដទៃ​ ​ដោយ​ពិស្តារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​២​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ឋិតថេរ​ ​មិន​សាបសូន្យ​ ​មិន​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​បង្ហាញ​ធម៌​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​ដល់​បុគ្គល​ដទៃ​ ​ដោយ​ពិស្តារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៣​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ឋិតថេរ​ ​មិន​សាបសូន្យ​ ​មិន​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​ធ្វើ​សេចក្តី​ស្វាធ្យាយ​ធម៌​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​ដោយ​ពិស្តារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៤​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ឋិតថេរ​ ​មិន​សាបសូន្យ​ ​មិន​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយចិត្ត​ ​ជញ្ជឹង​រឿយ​ៗ​ ​ក្នុងចិត្ត​នូវ​ធម៌​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636853879354432395
ទៅកាន់ទំព័រ៖