ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៥​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ឋិតថេរ​ ​មិន​សាបសូន្យ​ ​មិន​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ឋិតថេរ​ ​មិន​សាបសូន្យ​ ​មិន​អន្តរធាន​ទៅ​។​
 [​៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​ ​សាបសូន្យ​ ​អន្តរធាន​ទៅ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​រៀន​នូវ​ព្រះ​សូត្រ​ដែល​ខ្លួន​រៀន​ខុស​ ​ដោយបទ​ ​និង​ព្យញ្ជនៈ​ ​ដែល​រៀបរៀង​ខុស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បទ​ ​និង​ព្យញ្ជនៈ​ ​ដែល​រៀបរៀង​ខុស​ ​រមែង​យល់​សេចក្តី​បាន​ដោយ​កម្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​១​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​សាបសូន្យ​ ​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​អ្នក​ប្រដៅ​បាន​ដោយ​ក្រ​ ​ប្រកបដោយ​ធម៌​ ​ដែល​ធ្វើឲ្យ​គេ​ប្រដៅ​ក្រ​ ​ជា​អ្នក​មិន​ចេះ​អត់ធន់​ ​មិន​ទទួលពាក្យ​ប្រៀនប្រដៅ​ខាងស្តាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​២​ ​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ព្រះ​សទ្ធម្ម​សាបសូន្យ​ ​អន្តរធាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636853879531352515
ទៅកាន់ទំព័រ៖