ព្រះត្រៃបិដក ភាគ ៤៥

​បញ្ច​ម​បណ្ណា​សក​
​កិ​មិល​វគ្គ​


 [​១០១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុ​វន​ ​ជិត​ស្រុក​កិ​មិលា​។​ ​គ្រានោះ​ ​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​ព្រះ​តថាគត​បរិនិព្វាន​ទៅ​ ​ព្រះ​សទ្ធម្ម​មិន​ប្រតិស្ឋាន​នៅ​យូរ​បាន​។​ ​ម្នាល​កិ​មិល​ ​កាល​ព្រះ​តថាគត​បរិនិព្វាន​ទៅ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ក្នុង​សាសនា​នេះ​ ​មិន​គោរព​ ​មិន​កោតក្រែង​ក្នុង​ព្រះ​សាស្តា​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ក្នុង​ព្រះធម៌​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​ក្នុង​សិក្ខា​ ​មិន​គោរព​ ​មិន​កោតក្រែង​ ​នូវ​គ្នា​និង​គ្នា​។​ ​ម្នាល​កិ​មិលៈ​ ​នេះឯង​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ទៅកាន់ទំព័រ៖