ព្រះត្រៃបិដក ភាគ ៤៥

​អ​ក្កោ​សក​វគ្គ​


 ​[​១១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ជេរប្រទេច​ ​តិះដៀល​ព្រះ​អរិយៈ​ ​ចំពោះ​សព្រហ្មចារី​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាង​ ​តែង​ប្រាកដ​ឡើង​ ​ដល់​ភិក្ខុ​នោះ​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺជា​អ្នក​ត្រូវ​បារាជិក​ ​អស់ផ្លូវ​កែខៃ​ ​១​ ​ជា​អ្នក​ត្រូវអាបត្តិ​ដ៏​សៅហ្មង​ណាមួយ​ ​១​ ​ជា​អ្នក​ប៉ះពាល់​នូវ​រោគ​យ៉ាង​ធ្ងន់​ ​១​ ​ជា​អ្នក​ស្លាប់​វង្វេងស្មារតី​ ​១​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើតជា​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ជេរ​ ​ប្រទេច​ ​តិះដៀល​ព្រះ​អរិយៈ​ ​ចំពោះ​សព្រហ្មចារី​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​តែង​ប្រាកដ​ឡើង​ដល់​ភិក្ខុ​នោះ​។​
 ​[​១១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ជា​អ្នកធ្វើ​នូវ​សេចក្តី​ប្រកួត​ប្រកាន់​ ​ធ្វើ​នូវ​ជំលោះ​ ​ធ្វើ​នូវ​វិវាទ​ ​ធ្វើ​នូវ​តិរច្ឆានកថា​ ​ធ្វើ​នូវ​អធិករណ៍​ក្នុង​សង្ឃ​ ​ទោស​ ​៥​ ​យ៉ាង​ ​តែង​ប្រាកដ​ឡើង​ដល់​ភិក្ខុ​នោះ​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិនបាន​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​១​ ​គុណវិសេស​ ​ដែល​ខ្លួន​បាន​ហើយ​ ​សាបសូន្យ​ទៅវិញ​ ​១​ ​កិត្តិសព្ទ​អាក្រក់​ ​រមែង​ខ្ចរខ្ចាយ​ទៅ​ ​១​ ​ស្លាប់​វង្វេងស្មារតី​ ​១​ ​លុះ​បែកធ្លាយ​រាង​កា​យសា្លប់​ទៅ​ ​ក៏​ទៅ​កើតជា​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​១​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636853915835528995
ទៅកាន់ទំព័រ៖