ព្រះត្រៃបិដក ភាគ ៤៥

​អាវាសិក​វគ្គ​


 [​១៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​មិន​គួរ​សរសើរ​ឡើយ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​ចៅអាវាស​ ​មិន​បរិបូណ៌​ដោយ​មារយាទ​ ​មិន​បរិបូណ៌​ដោយ​វត្ត​ ​១​ ​មិនជា​ពហុស្សូត​ ​មិន​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​១​ ​មិន​ត្រេកអរ​ក្នុង​ទីស្ងាត់​ ​មិន​ត្រេកអរ​ក្នុង​កុសលធម៌​ ​១​ ​មាន​វាចា​មិន​ពីរោះ​ ​និយាយ​មិន​ពីរោះ​ ​១​ ​ឥត​ប្រាជ្ញា​ ​ល្ងង់ខ្លៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​សរសើរ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​សរសើរ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​ចៅអាវាស​ ​បរិបូណ៌​ដោយ​មារយាទ​ ​បរិបូណ៌​ដោយ​វត្ត​ ​១​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​១​ ​ជា​អ្នក​ដុសខាត់​ចិត្ត​ ​ត្រេកអរ​ក្នុង​ទីស្ងាត់​ ​ត្រេកអរ​ក្នុង​កុសលធម៌​ ​១​ ​ជា​អ្នកមាន​វាចា​ពីរោះ​ ​ចេះនិយាយ​ពីរោះ​ ​១​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​មិន​ល្ងង់ខ្លៅ​ ​១​។​ ​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636853921213216581
ទៅកាន់ទំព័រ៖