ព្រះត្រៃបិដក ភាគ ៤៦

​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ទេវតា​នោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៦យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៦យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​គោរព​ក្នុង​ព្រះ​សាស្តា​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះធម៌​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះសង្ឃ​ ​១​ ​សេចក្តី​គោរព​ក្នុង​សិក្ខា​ ​១​ ​សេចក្តី​គោរព​ក្នុង​អប្បមាទ​ធម៌​ ​១​ ​សេចក្តី​គោរព​ក្នុង​បដិ​សន្ថា​រៈ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៦យ៉ាង​ ​នេះឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ទេវតា​នោះ​ ​បាន​ក្រាបទូល​ដូច្នេះហើយ​។​ ​ព្រះ​សាស្តា​ ​ក៏​មាន​ព្រះ​ហ្ឫទ័យ​រីករាយ​។​ ​លុះ​ទេវតា​នោះ​ ​ដឹង​ថា​ព្រះ​សាស្តា​មាន​ព្រះ​ហ្ឫទ័យ​រីករាយ​នឹង​អាត្មា​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​បទ​ក្សិណ​ ​ហើយក៏​បាត់​ក្នុង​ទីនោះ​ឯង​។​ ​លុះដល់​រាត្រី​បឋមយាម​នោះ​ ​កន្លង​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យប់មិញ​នេះ​ ​មាន​ទេវតា​ ​១រូប​ ​កាល​រាត្រី​បឋមយាម​កន្លង​ហើយ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញ៉ាំង​វត្ត​ជេតពន​ទាំងអស់​ឲ្យ​ភ្លឺស្វាង​ ​ចូល​មករ​កត​ថា​គត​ ​លុះ​ចូល​មកដល់​ ​ថ្វាយបង្គំ​តថាគត​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636854008733192437
ទៅកាន់ទំព័រ៖