ព្រះត្រៃបិដក ភាគ ៤៦

​ហើយ​ឋិត​ក្នុង​ទីសម​គួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​នោះ​ ​ឋិត​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌៦យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៦យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​គោរព​ក្នុង​ព្រះ​សាស្តា​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះធម៌​ ​១​ ​សេចក្តី​គោរព​ក្នុង​ព្រះសង្ឃ​ ​១​ ​សេចក្តី​គោរព​ក្នុង​សិក្ខា​ ​១​ ​សេចក្តី​គោរព​ក្នុង​ការ​ខ្មាសបាប​ ​១​ ​សេចក្តី​គោរព​ក្នុង​ការ​ខ្លាច​បាប​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៦យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​នោះ​ ​បាន​និយាយ​ដូច្នេះ​ ​លុះ​បាន​និយាយ​ដូច្នេះហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​ធ្វើ​បទ​ក្សិណ​ ​ហើយ​បាត់​ក្នុង​ទីនោះ​ឯង​។​
​ភិក្ខុ​អ្នក​គោរព​ក្នុង​ព្រះ​សាស្តា​ ​គោរព​ក្នុង​ព្រះធម៌​ ​គោរព​ដ៏​ក្លៀវក្លា​ ​ក្នុង​ព្រះសង្ឃ​ ​(​គោរព​ក្នុង​សិក្ខា​)​ ​បរិបូរណ៌​ដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​ប្រកបដោយ​សេចក្តី​ឱនលំទោន​ដ៏​ទន់ភ្លន់​ ​មិន​គួរ​ដើម្បី​សាបសូន្យ​ ​រមែង​តាំងនៅ​ក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន​។​

 [​៣៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ចូល​ទៅកាន់​ទីស្ងាត់​ ​ពួន​សម្ងំ​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636854009301184924
ទៅកាន់ទំព័រ៖