ព្រះត្រៃបិដក ភាគ ៤៦

​ហើយ​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ពួក​ទេវតា​ណា​ ​មាន​សេចក្តី​ដឹង​ថា​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ដល់​ស្រោតៈ​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​បាន​ត្រាស់​ដឹង​ទៅខាងមុខ​ ​យ៉ាងនេះ​ ​ដែរ​ឬទេ​។​ ​សម័យ​នោះ​ ​មាន​ភិក្ខុ​ឈ្មោះ​តិស្សៈ​ ​ធ្វើ​មរណ​កាល​ថ្មី​ៗ​ ​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ណាមួយ​។​ ​ឯ​ពួក​ព្រហ្ម​ ​ក្នុង​ព្រហ្មលោក​នោះ​ ​ក៏​ស្គាល់​ព្រហ្ម​នោះ​ ​យ៉ាងនេះ​ថា​ ​នេះ​ជា​ព្រហ្ម​ឈ្មោះ​តិស្សៈ​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​។​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាត់​អំពី​វត្ត​ជេតពន​ ​ទៅ​ប្រាកដ​ឯ​ព្រហ្មលោក​នោះ​ ​ដូចជា​បុរស​ដ៏​មាន​កំឡាំង​ ​លាដៃ​ដែល​ខ្លួន​បត់​ ​ឬបត់​ដៃ​ដែល​ខ្លួន​លា​ ​ដូច្នោះឯង​។​ ​តិ​ស្ស​ព្រហ្ម​ ​បានឃើញ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​កំពុង​និមន្ត​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏បាន​និយាយ​ ​នឹង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ជា​ម្ចាស់​ ​សូម​លោកនិមន្ត​ចូល​មក​ចុះ​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ជា​ម្ចាស់​ ​លោកនិមន្ត​មក​ស្រួល​ហើយ​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ជា​ម្ចាស់​ ​លោក​បាន​ធ្វើ​បរិយាយ​នេះ​ ​ដើម្បី​មក​ក្នុង​ទីនេះ​ ​អស់​កាលយូរ​ណាស់​ហើយ​ហ្ន៎​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ជា​ម្ចាស់​ ​សូម​លោក​គង់​ចុះ​ ​នេះ​ជា​អាសនៈ​ដែល​ខ្ញុំ​ក្រាល​ប្រគេន​។​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636854009486605530
ទៅកាន់ទំព័រ៖