ព្រះត្រៃបិដក ភាគ ៤៦
បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកចាតុម្មហារាជិកទេវតាណា មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ មិនប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ពួកចាតុម្មហារាជិកទេវតានោះ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកចាតុម្មហារាជិកទេវតាណា ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ទើបពួកចាតុម្មហារាជិកទេវតានោះ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះបាន។ ម្នាលតិស្សៈ ចុះមានតែពួកចាតុម្មហារាជិកទេវតា មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះ ជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខប៉ុណ្ណោះឬ ឬក៏ពួកតាវត្តិង្សទេវតាក្តី។បេ។ ពួកយាមទេវតាក្តី ពួកតុសិតទេវតាក្តី ពួកនិម្មានរតីទេវតាក្តី ពួកបរនិម្មិតវសវត្តីទេវតាក្តី មានសេចក្តីដឹងថា
ID: 636854009864237129
ទៅកាន់ទំព័រ៖