ព្រះត្រៃបិដក ភាគ ៤៦

​យើង​ជា​អ្នក​ដល់​ស្រោតៈ​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​នឹង​មាន​សេចក្តី​ត្រាស់​ដឹង​ទៅខាងមុខ​ ​យ៉ាងនេះ​ដែរ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ជា​ម្ចាស់​ ​ពួក​បរនិម្មិតវសវត្តី​ទេវតា​ ​មាន​សេចក្តី​ដឹង​ថា​ ​យើង​ជា​អ្នក​ដល់​ស្រោតៈ​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​នឹង​មាន​សេចក្តី​ត្រាស់​ដឹង​ទៅខាងមុខ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​តិស្សៈ​ ​ពួក​បរនិម្មិតវសវត្តី​ទេវតា​ ​មាន​សេចក្តី​ដឹង​ថា​ ​យើង​ជា​អ្នក​ដល់​ស្រោតៈ​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​នឹង​មាន​សេចក្តី​ត្រាស់​ដឹង​ទៅខាងមុខ​យ៉ាងនេះ​ ​ទាំងអស់គ្នា​ ​ឬដូច​ម្តេច​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ជា​ម្ចាស់​ ​ពួក​បរនិម្មិតវសវត្តី​ទេវតា​ ​មិន​មាន​សេចក្តី​ដឹង​ថា​ ​យើង​ជា​អ្នក​ដល់​ស្រោតៈ​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​នឹង​មាន​សេចក្តី​ត្រាស់​ដឹង​ ​ទៅខាងមុខ​យ៉ាងនេះ​ ​ទាំងអស់គ្នា​ទេ​។​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ជា​ម្ចាស់​ ​ពួក​បរនិម្មិតវសវត្តី​ទេវតា​ណា​ ​មិន​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មាំទាំ​ ​ក្នុង​ព្រះពុទ្ធ​ ​មិន​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មាំទាំ​ ​ក្នុង​ព្រះធម៌​ ​មិន​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មាំទាំ​ ​ក្នុង​ព្រះសង្ឃ​ ​មិន​ប្រកបដោយ​សីល​ទាំងឡាយ​ ​ដែល​ព្រះ​អរិយៈ​ត្រេកអរ​ហើយ​ ​ពួក​បរនិម្មិតវសវត្តី​ទេវតា​ទាំងនោះ​ ​មិន​មាន​សេចក្តី​ដឹង​ថា​ ​យើង​ជា​អ្នក​ដល់​ស្រោតៈ​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​នឹង​មាន​សេចក្តី​ត្រាស់​ដឹង​ ​ទៅខាងមុខ​យ៉ាងនេះ​ទេ​។​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636854010063658535
ទៅកាន់ទំព័រ៖