ព្រះត្រៃបិដក ភាគ ៤៦
            
        
        
            
            
                
                 [៩] ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន (ហេតុជាទីតាំងនៃសេចក្តីរលឹក) នេះ មាន៦យ៉ាង។ អនុស្សតិដ្ឋាន ៦យ៉ាង តើដូចម្តេចខ្លះ។ គឺពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១។ ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន មាន៦យ៉ាងនេះឯង។
 [១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងសក្កជនបទ។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីដ៏សមគួរ។ លុះមហានាមសក្កៈ ប្រថាប់ក្នុងទីសមគួរស៊ប់ហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនា គឺត្រៃសិក្ខាហើយ តើអរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌ដូចម្តេច។ ថ្វាយព្រះពរមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ។ បពិត្រមហានាម អរិយសាវក ក្នុងសាសនានេះ រលឹករឿយៗ នូវព្រះតថាគតថា 
            
            
         
        
            
                ID: 636853989577486793 
                
            
            
                ទៅកាន់ទំព័រ៖